អ្នកឧកញ៉ា សួរ វីរៈ៖ អ្នកប្រកបអាជីវកម្មពិតប្រាកដ មានតម្លៃសម្រាប់ជាតិ ព្រោះមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស យល់ឃើញថា អ្នកប្រកបអាជីវកម្មពិតប្រាកដ រាប់ថាមានតម្លៃសម្រាប់ជាតិ ព្រោះថាគេនឹងមិនគិតពីចង់បានលុយ ចង់បានមុខមាត់ និងភាពមានបានផ្ទាល់ខ្លួន​នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេ​នៅកម្ពុជារូបនេះ បានលើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីពេលថ្មីៗនេះ លើកជាសំណួរថា «ហេតុអ្វីអ្នកធ្វើអាជីវកម្មត្រូវគិតពីប្រទេសជាតិ» ?

អ្នកឧកញ៉ា ពន្យល់ថា អ្នកប្រកបអាជីវកម្មពិតប្រាកដ ដែលអាចរាប់ថាមានតម្លៃសម្រាប់ប្រទេសជាតិ មិនមែន​គិតតែចង់បានលុយ ចង់បានមុខមាត់គ្រួសារ និងភាពមានបានផ្ទាល់ខ្លួននោះទេ។ ពួកគេគួរគិតគូរ​ដល់ភាពមាន​បានរបស់ប្រទេសជាតិខ្លួនឯង ហើយអ្នកប្រកបអាជីវកម្មលំដាប់ណាក៏ដោយ យើងត្រូវតែមានមនសិការ​ស្រឡាញ់​ជាតិ និងចង់ចូលរួមអភិវឌ្ឍន៍ជាតិ។

អ្នកឧកញ៉ា បន្ថែមថា បើអ្នកមានស្រុកខ្មែរមានផ្នត់គំនិតស្រឡាញ់ជាតិ ចង់អភិវឌ្ឍន៍ជាតិ នោះសេដ្ឋកិច្ចជាតិ​ច្បាស់ជាមានសង្ឃឹមរីកលូតលាស់បានឆាប់រហ័ស ព្រោះពួកគាត់សុទ្ធតែជាបុគ្គលមានសមត្ថភាព មានធនធាន និងមានលទ្ធភាព។

សូមជម្រាបថា បច្ចុប្បន្នអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់​គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត៕