អ្នកឧកញ៉ា សួរ វីរៈ ផ្តល់ជូនកាដូដល់សិក្សានុសិស្សទទួលបាននិទ្ទេស A ធ្វើដំណើរជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំឥតគិតថ្លៃ ១ឆ្នាំពេញ

ជុំវិញ​ឧកញ៉ា

ដើម្បីជាការលើកទឹកចិត្តដល់សិក្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៤នេះ ក្រុមហ៊ុនវិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសផ្ដល់ជូនការដូលើកទឹកចិត្តដល់សិក្សានុសិស្សដែលទទួលបាននិទ្ទេស A ដោយធ្វើដំណើរជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ ឥតគិតថ្លៃ និងឥតកំណត់ទិសដៅក្នុងប្រទេសកម្ពុជា រយៈពេល ១ឆ្នាំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនក៏សូមជូនពរប្អូនៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ បានជាប់ និងបាននិទ្ទេសល្អគ្រប់ៗគ្នា។ ចំពោះលក្ខខណ្ឌ ផ្តល់ជូនខាងលើ រួមមាន៖ 

– ផ្ដល់ជូនសិស្សនិទ្ទេស A នៅតាម២៥រាជធានី-ខេត្ត ចំនួន០៥នាក់ ដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេ

– សូមភ្ជាប់មកនូវជាមួយសាលាកបត្រ និងលំដាប់ពិន្ទុមកជាមួយ

– ធ្វើដំណើរបានគ្រប់ទិសដៅក្នុងប្រទេសកម្ពុជា រយៈពេល១ឆ្នាំ និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហោះសារ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា បែបនេះថា៖ “ធ្វើដំណើរទូទាំងប្រទេស និងក្រៅប្រទេសដោយមិនគិតថ្លៃរយ:ពេលពេញមួយឆ្នាំ។ សូមជូនពរប្អូនៗទាំងអស់គ្នា”។

សូមជម្រាបជូនថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ៕