អ្នកឧកញ៉ា ខុង លីស៊ីអាណា ទទួលការតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ខុង លីស៊ីអាណា អគ្គនាយិកាក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) និង​ជា​សមាជិកសមាគម​ឧកញ៉ាកម្ពុជា ត្រូវបាន​គណៈកម្មាធិការកណ្តាល​នៃ​គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេច​​តែងតាំង​ជា ទីប្រឹក្សា​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ខុង លីស៊ីអាណា គឺជាម្ចាស់ក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) ដែលជាប្រភេទអាជីវកម្ម​សំណង់ (សាងសង់អគារ) មានទីស្នាក់ការកណ្តាល នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោកស្រីអ្នកឧកញ៉ា ត្រូវបានគេស្គាល់ថា ជាម្តាយរបស់លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development និងជាម្ចាស់បុរី ដោនថោន ផ្លូវ ២០០៤ រាជធានីភ្នំពេញ។

សូមជម្រាបថា លោកស្រីឧកញ៉ា ខុង លីស៊ីអាណា ត្រូវបាន​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤៕