ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ-ប៊ុនថាំ អេចប្រេស ជូនអំណោយដល់រដ្ឋបាលខេត្តកោះកុង

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ លោកឧញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ-ប៊ុនថាំ អេចប្រេស នាំអំណោយគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលខេត្តកោះកុង នៅ អង្ករ ១០ តោន មី ២០ កេសធំ ត្រីខ ៥០យួរ ទឹកត្រី ៣០យួរ ទឹកសុីអុីវ ៣០ យួរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីអភិបាលខេត្ត មិថុនា ភូថង ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស របស់លោកឧកញ៉ា ដែលបានចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ដែលមានជីវភាពខ្វះខាត និងកំពុងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។