កំពូលតារាចម្រៀង ប្រចាំផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា ឧកញ៉ា ខេមរៈ សិរីមន្ដ និងលោកជំទាវ បានអញ្ជើញទៅធ្វើបុណ្យ រាប់បាត្រ នៅ ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា នៅភ្នំឧដុង្គ ខេត្តកណ្ដាល ។ នេះបើតាមការឱ្យដឹងពីឧកញ៉ា ខេមរៈ សិរីមន្ដ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

ឆ្លៀតនៅក្នុងឱកាសនៃការធ្វើបុណ្យបំពេញកុសលនេះ ឧកញ៉ា ខេមរៈ សិរីមន្ដ និងភរិយាក៏បានចូលថ្វាយបង្គំព្រះតេជគុណ លាង ពៅ ផងដែរ។
តាមរយៈសកម្មភាពនៃការធ្វើបុណ្យបំពេញកុសលរបស់លោកឧកញ៉ា និងលោកជំទាវ បានធ្វើឱ្យមហាជនកាន់តែមានក្ដីគោរព និងស្រឡាញ់លោកឧកញ៉ាកាន់តែខ្លាំង។
សូមជម្រាបជូនថា ឧកញ៉ា ខេមរៈ សិរីមន្ដ គឺជាកំពូលតារាចម្រៀងប្រចាំនៅផលិតហ្គាឡាក់ស៊ីណាវ៉ាត្រា។ គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែមានប្រជាប្រិយខ្លាំងនៅលើវិស័យចម្រៀង មិនថាអ្នកក្នុងឬក្រៅប្រទេសឡើយ គឺមានអ្នកស្រឡាញ់ និងគាំទ្រលោកច្រើនលើសលុប ជាពិសេសបន្ទាប់ពីត្រឡប់មកពីសម្តែងនៅទឹកដី សហរដ្ឋអាមេរិក វិញ កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព កើនឡើងទ្វេដង ។ តាមការបង្ហើបឱ្យដឹងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏ត្រៀមនឹងបញ្ចេញស្នាដៃថ្មីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra ទៅតាមការសំណូមពររបស់អ្នកគាំទ្រ ៕



