ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសបើកក្លឹបពាណិជ្ជករស្វាយរៀង បើកឱកាសដល់អ្នកមកពីខេត្តស្វាយរៀង កំពុងរស់នៅរាជធានីភ្នំពេញ អាចចូលរួមដើម្បីភាពរីកចម្រើន

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ​បាន​ប្រកាស​បើក​ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ
(Svay Rieng Business Club in Phnom Penh) ផ្តល់​ឱកាស​ដល់​រៀនសូត្រ អ្នកកំពុង​រស់នៅ និងធ្វើ​អាជីវកម្ម នៅរាជធានីភ្នំពេញ អាច​ចូលរួម​បាន ដើម្បី​ភាព​រីកចម្រើនទាំងអស់គ្នា ពិសេស​ចូលរួម​ចំណែក​អភិវឌ្ឍ​ខេត្តស្វាយរៀង ដែលជា​ស្រុកកំណើត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុក នា​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោកឧកញ៉ាបណ្ឌិត បាន​លើកឡើង​ថា ចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង ដើម្បីមករៀនសូត្រ រស់នៅ និងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ គឺពិតជា​មិនមែនជារឿងងាយស្រួល តែក៏មិនមែនមានន័យថា យើងមិនអាចធ្វើបាននោះទេ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​បន្ថែមថា៖ “ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) ត្រូវបានបង្កើតឡើងដោយកូនអ្នកស្វាយរៀង ដែលបានមករៀនសូត្រ រស់នៅ និង​កំពុង​មានអាជីវកម្មនៅរាជធានីភ្នំពេញ ហើយមានឆន្ទះចង់ចូលរួមគ្នា ដើម្បីធ្វើអោយអាជីវកម្មប្រចាំថ្ងៃ​របស់ខ្លួន​នៅភ្នំពេញ បានរីកចម្រើនថែមមួយកម្រិតទៀត ពិសេសបានឱកាសចូលរួមដល់ការរីកចម្រើននៅខេត្តស្វាយរៀង ដែលជាស្រុកកំណើត”។

ចំពោះ​លក្ខខណ្ឌ​ដើម្បីចូលរួមជាមួយ ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) លោកឧកញ៉ាបណ្ឌិត បាន​ឱ្យដឹងថា លោកអ្នកត្រូវតែជាអ្នកកើតនៅក្នុងខេត្តស្វាយរៀង និង​កំពុងមានមុខរបរស្របច្បាប់ណាមួយនៅភ្នំពេញ។ សូមទាក់ទងលោក ឆេង ចាន់ទី 076 334 5555 និង​លោក ម៉ៃ គុណមករា 017 29 62 63!

សូមជម្រាបថា បច្ចុប្បន្ន​លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd), ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមាន​ប្រភពមកពីអាមេរិក, ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង (Borey Vimean Samnang), ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)។ លើស​ពី​នេះ ក្នុងវិស័យ កីឡា​ លោកឧកញ៉ាបណ្ឌិត ក៏ជា​ស្ថាបនិក និងប្រធានក្រុមបាល់ទាត់​ពាក់កណ្តាល​អាជីព Khmer United FC ហើយថ្មីៗនេះ លោកឧកញ៉ាបណ្ឌិត ក៏ទើប​ប្រកាស​បើក​ក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត (Kun Khmer United) ផងដែរ៕