ឧកញ៉ា សាយ សុភ័ត្រា ទទួលស្វាគមន៍ក្រុមការងារ iBlooming នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេន គ្រុប

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេន គ្រុប (Sokimex Investment Group) និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយ​ចំនួន កាលពី​ពេលថ្មីៗនេះ បានទទួលស្វាគមន៍ក្រុមការងារ iBlooming នៅទីស្នាក់ការ​កណ្តាលក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេន គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុន សូគីមុិច អុិនវេសមិន គ្រុប ក្នុងជំនួប​នេះ គឺ​ដើម្បី​ស្វែងយល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង​បង្ហាញពីផលប័ត្រវិនិយោគចម្រុះ។ ក្នុងឱកាសនោះដែរ ឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន បានដឹកនាំកិច្ចពិភាក្សាជាមួយក្រុមការងារ iBlooming អំពីវេទិកា “ការសិក្សាឌីជីថល” ទំនើប និងស្វែង​យល់​អំពីអនាគតនៃការសិក្សាដែលប្រើប្រាស់បច្ចេកវិទ្យា AI។

ឧកញ៉ា សាយ សុភ័ត្រា ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅតំបន់ប្រវត្តិសាស្ត្រភ្នំបូកគោ ដោយ​ផ្តោតលើសក្តានុពលនៃតំបន់នេះ ក្នុងនាមជាគោលដៅទេសចរណ៍សំខាន់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម​នៅភាគ​ខាងត្បូងនៃប្រទេសកម្ពុជា។

សូមជម្រាបថា ផលប័ត្រវិនិយោគចម្រុះរបស់ក្រុមហ៊ុន សូគីមុិច អុិនវេសមិន គ្រុប រួមមាន៖ សណ្ឋាគារ សុខា និងរីសត៖ កន្លែងស្នាក់នៅប្រណីត និងមជ្ឈមណ្ឌលសន្និសីទ, ការអភិវឌ្ឍអចលនទ្រព្យ៖ គម្រោងអចលនទ្រព្យ​ប្រកបដោយនវានុវត្តន៍, ការថែទាំសុខភាព៖ មន្ទីរពេទ្យបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុត, ការអភិវឌ្ឍប្រកប​ដោយចីរភាព និងការថែរក្សាបរិស្ថាននៅភ្នំបូកគោ ក្នុងបេសកកម្ម​លើកកម្ពស់នវានុវត្តន៍ អភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕