អ្នកឧកញ៉ា គិត ម៉េង ផ្ញើសាលិខិតអបអរសាទរ ឧកញ៉ា ភួ វាសនា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ផ្ញើសាលិខិតអបអរសាទរ ឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ដែលត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ប្រទានគោរមងារជា «ឧកញ៉ា»កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ភួ វាសនា គឺជាសហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជា ហើយលោកនាយកប្រតិបត្តិនៃក្រុមហ៊ុន បៃតង កម្ពុជា ភីអិលស៊ី ជាប្រធានសភាណិជ្ជកម្មខេត្តបាត់ដំបង និងជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។