លោកអ្នកឧកញ៉ា លាង ឃុន ជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងនិងប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានអញ្ជើញចូលរួមពិធីអាពាហ៍ពិពាហ៍កូនស្រី ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ OCIC កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ធំនេះ កូនប្រុសឈ្មោះ ចាន់ បូនីរ៉ា ជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាអតីតទីប្រឹក្សា នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង និងធ្លាប់ទទួលការតែងតាំងជា ប្រធាននាយកដ្ឋានអគ្គការហ្វ្រង់កូហ្វូនី កាលឆ្នាំ២០២១។ ចំណែកកូនស្រីឈ្មោះ ឆៃ ឫទ្ធិឆព័ណ្ណ ជាកូនស្រីឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតអគ្គស្នងការរងនគរបាលជាតិ។
សូមជម្រាបថា ពិធីមង្គលកូនប្រុសស្រីខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗជាច្រើនរួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងស្ថាប័នមួយចំនួន ព្រមទាំងឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕











រូបភាព៖ The Ring