ជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា បុរី វិមានសំណាង មានទស្សនៈវិស័យចង់ឲ្យ បុរី វិមានសំណាង ក្លាយជាការអភិវឌ្ឍន៍បុរីដែលសាងសង់វីឡាប្រណិតដ៏ពេញនិយមនិងល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

ទស្សនៈវិស័យរបស់លោកជំទាវឧកញ៉ា មាន៤សំខាន់ៗ រួមមានដូចខាងក្រោម៖
១.គុណភាព៖ ក្រុមហ៊ុនធ្វើការសាងសង់នូវ វីឡាប្រណិត និងសហគមន៍ដែលមានគុណភាព ដោយប្រើប្រាស់នូវសម្ភារៈកម្រិតខ្ពស់ និងប្រកាន់ខ្ជាប់នូវស្តង់ដារនៃការសាងសង់។
២.ប្រណិត៖ បុរី វិមានសំណាង មានគោលបំណងផ្តល់នូវការរស់នៅដ៏ប្រណិត សម្រាប់អ្នករស់នៅ ដោយផ្តល់ជូននូវបរិក្ខារ នៃការប្រើប្រាស់ដ៏ចាំបាច់ប្រចាំថ្ងៃ និងលក្ខណៈពិសេស ដែលបង្កើននូវផាសុកភាព និងភាពងាយស្រួលទៅដល់អតិថិជន។
៣.គំនិតច្នៃប្រឌិត៖ បុរី វិមានសំណាង បានយកការរចនាប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកទេសក្នុងការសាងសង់ ដោយធានាថាក្រុមហ៊ុនអាចបំពេញនូវតម្រូវការរបស់អតិថិជន។
៤.ទំនុកចិត្ត៖ បុរី វិមានសំណាង ប្តេជ្ញាកសាងនូវទំនុកចិត្តជាមួយអតិថិជន តាមរយៈតម្លាភាព ភាពជឿជាក់ និងការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌។

សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕



