អ្នកឧកញ៉ា ម៉ៅ ចំណាន សម្តែងជាតួអង្គព្រះនាង ឥន្ទ្រទេវី ក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ លើទឹកដីអង្គរ

ជុំវិញ​ឧកញ៉ា

ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ​កំពុង​ចាប់ផ្តើម​ដំណើរការ​ជាផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ត្រូវបាន​ធ្វើ​ឡើង​ដើម្បីអបអបអរសាទរ ព្រះរាជពិធីបុណ្យ​ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ​ផងដែរ។

កាលថ្ងៃទី២៨ ខែតុលា ម្សិលមិញ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងផលិតកម្ម Galaxy Navatra បានហាត់សមក្បួនដង្ហែព្រះមហាក្សត្រ នាសម័យអង្គរ ដោយសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាង ឥន្ទ្រទេវី។

ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ ដែលផ្តួចផ្តើមរៀបចំដោយសមាគមសិល្បករខ្មែរ ប្រជុំដោយ​កំពូលតារាល្បីៗនៅក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤។ ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ នឹងមានសិល្បករសិល្បការិនីចំនួន ៥០០នាក់ចូលរួមសម្តែង ព្រម​ទាំង​មាន​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគសិល្បករខ្មែរ ធ្លាប់បានគួសបញ្ជាក់ កាលព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ជាការរួមចំណែកបង្កើតស្នាដៃផ្សព្វផ្សាយវប្បធម៌ បរិយាកាស និង ស្នាមញញឹម​ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕