មនុស្សគ្រប់គ្នាតែងប្រាថ្នាចង់ចេះចង់ដឹង និងចង់ទទួលបានជោគជ័យឆាប់ៗក្នុងឆាក់ជីវិត ពិសេសមនុស្សប្រុសដែលជាបង្គោលមេគ្រួសារ។ យ៉ាងណាមិញ ភាពជោគជ័យជាច្រើន គឺអាចកើតឡើងទៅបាន ដោយសារតែមានទម្លាប់ល្អៗមួយចំនួន ជាសកម្មភាពប្រចាំថ្ងៃ។

យ៉ាងណាមិញ សម្រាប់លោកឧកញ៉ា ហ៊ួត ជា ដែលជាអ្នកជំនួញដ៏ជោគជ័យមួយរូប ក្នុងវិស័យគ្រឿងសំណង់ និងអចលនទ្រព្យ យល់ឃើញថា ទម្លាប់ល្អៗរបស់មនុស្សប្រុសគួរធ្វើគឺមាន ១០ចំណុច ដូចខាងក្រោម៖
១.គិតអោយធំ
២.មានការទទួលខុសត្រូវ
៣.ឧស្សាហ៍ ព្យាយាម
៤.គិតវិជ្ជមាន ធ្វើតែរឿងវិជ្ជមាន
៥.សេពគប់ឱ្យត្រូវមុខរបរ និងប្រយ័ត្នបំផុត (មិត្តតិចតែមានគុណភាព)
៦.ស្តាប់និងប្រឹក្សាតជាមួយ ដៃគូជីវិត ដៃគូរកស៊ី និងក្រុមការងារ
៧.ថែរក្សារសុខភាព និងហាត់ប្រាណ
៨.ចូលរួមការងារសង្គម និងជួយប្រទេសជាតិ
៩.រៀនបន្ថែមជានិច្ច
១០.ដើរឱ្យទាន់សម័យកាល។
សូមជម្រាបថា លោកឧកញ៉ា ហ៊ួត ជា គឺជាអគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប, ប្រធានសមាគមជាងសំណង់កម្ពុជា និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ លោកឧកញ៉ា បានបង្កើតក្រុមហ៊ុន ហ៊ួត ជា គ្រុប រយៈពេលប្រមាណ ១៤ឆ្នាំមកហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារកត្តាគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេសយ៉ាងប្រណីតៗផងដែរ៕


