អ្នកឧកញ៉ា ២រូប អង្គុយកៅអីស្មើថ្នាក់រដ្ឋមន្ត្រី អមសម្តេចធិបតី ក្នុងពិធីជំនួបសម្តែងការគួរសមជាមួយ សមាគមនិស្សិតកម្ពុជាកំពុងសិក្សានៅខេត្តយូណាន

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ សមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីជួបសំណេះសំណាលនេះ គេឃើញមានវត្តមាន រដ្ឋមន្ត្រីក្រសួងស្ថាប័ន និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមួយចំនួន បានអញ្ជើញអង្គុយកៅអីអមពីក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានោះ ក៏មានវត្តមានអ្នកឧកញ៉ា ២រូបគឺ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ និង អ្នកឧកញ៉ា ហាន់ ឃៀង អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានអង្គុយលើកៅអីអមសម្តេចធិបតី ជាមួយនឹងរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូសភាពាណិជ្ជកម្ម និងប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ ដែលប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕