អ្នកឧកញ៉ា ឈួន ហាវ៉ុន ទិញអាវពីអង្គការមែកឈើចំនួន ១០០ អាវជូនកងកម្លាំងនៃស្នងការនគរបាលខេត្តកំពត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយកហាងលក់រថយន្តប្រណីត Hawon Auto Car បានចំណាយថវិការផ្ទាល់ខ្លួនរបស់លោក បានទិញអាវពីអង្គការមែកឈើចំនួន ១០០ អាវជូនដល់កងកំលាំងនៃស្នងការនគរបាលខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានបង្ហោះសារថា៖ «សូមអរគុណ អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយកហាងលក់រថយន្តប្រណិត Hawon Auto Car ដែលបានទិញអាវពីអង្គការមែកឈើចំនួន ១០០ អាវជូនដល់កងកម្លាំងនៃស្នងការនគរបាលខេត្តកំពត សូមជូនពរ អ្នកឧកញ៉ា កាន់តែរីកចំរីនក្នុងមុខជំនួញ»។

ថ្លែងប្រាប់ សារព័ត៌មាន Oknha News បន្ថែម អ្នកឧកញ៉ា ឈួន ហាវ៉ុន ពន្យល់ថា៖ «បាទបង នេះជាការចូលរួមបន្តិចបន្តួច! ការដែលខ្ញុំជាវអាវចំនួន ១០០អាវនេះ ព្រោះខ្ញុំចង់រួមចំណែកជួយដល់ក្មួយៗ កុមារកំព្រា និងខ្វះខាតជីវភាពនៅអង្គការមែកឈើ ហើយបន្តយកអាវដែលទិញទាំងនោះ ទៅជូនបងៗកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីប្រើប្រាស់តាមតម្រូវការ»។

អង្គការមែកឈើ ជាមណ្ឌលមិនស្វែងរកប្រាក់ចំណេញ ដែលកំពុងទទួលចិញ្ចឹមបីបាច់កុមារ កំព្រា ខ្វះខាតជីវភាព គ្មានទីពឹង និងទទួលមើលថែទាំកុមារទាំងពីរភេទសរុបជិត ១៣០នាក់ រួមទាំងផ្ដល់អាហារបីពេលក្នុងមួយថ្ងៃ មានទាំងកន្លែងស្នាក់នៅសមរម្យ និងផ្ដល់ការអប់រំ ភាសាខ្មែរ និងអង់គ្លេស និងបំណិនជីវិតមួយចំនួនដូចជា ការរៀនជំនាញកាត់ ខោអាវ និងជំនាញវិជ្ជាជីវៈផ្សេងៗ ជាដើម។

សូមជម្រាបដែរថា អ្នកឧកញ៉ា ឈួន ហាវ៉ុន គឺជាអ្នកជំនួញក្នុងវិស័យទិញ លក់រថយន្ត និងនាំចូលរថយន្តប្រណីតប្រេនល្បីៗមកពីជុំវិញពិភពលោក។ ជារឿយៗ អ្នកឧកញ៉ា តែងតែចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជួយសង្គមនានា ដោយផ្ទាល់ផង និងតាមរយៈ “សមាគមឧកញ៉ាកម្ពុជា” ផង ។ បច្ចុប្បន្ន Hawon Auto Car មាន ២ទីតាំង គឺទីតាំងទី១ ស្ថិតនៅផ្លូវសុធារស ជិតផ្សារទំនើប AEON I ក្បែរកោះពេជ្រ និងទីតាំងទី២ ស្ថិតនៅផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ ៕