លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីកន្លងទៅនេះ បានបង្ហាញពីសកម្មភាពដ៏សាមញ្ញមួយ គឺលោកជំទាវបានជួយបោសសម្អាតលើព្រះវិហារ ក្នុងនៃវត្តសាមគ្គីរតនមុនី ស្ថិតនៅខេត្តស្វាយរៀង ក្រោយចប់ពិធីដង្ហែអង្គកឋិនទាន។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្ហោះវីដេអូឃ្លីប លើបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញពីសកម្មភាពជួយបោសសម្អាត ក្នុងវត្តអារ៉ាម ភ្ជាប់ជាមួយខ្លឹមសារខ្លីដូច្នេះថា៖ “ពេលខ្លះសកម្មភាពសាមញ្ញៗជួយធ្វើឱ្យចិត្តយើងជ្រះថ្លា”។ បន្ទាប់ពីការបង្ហោះវីដេអូឃ្លីបនេះ ក៏មានអ្នកគាំទ្រមួយចំនួនបានបញ្ចេញទស្សនៈថា ភាពជាអ្នកដឹកនំាបែបនេះហើយ ដែលប្រជាជនខ្មែរទំាងមូលស្រឡាញ់ខ្លំាងបែបនេះ មិនអំនួត មិនអួត សាមញ្ញខ្លំាង នេះគាត់ជាអ្នកមានពិតប្រាកដ ធើ្វខ្លួនធម្មតា ព្រមទាំងពាក្យសរសើរជាច្រើនទៀត។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំកម្មវិធីដង្ហែអង្គកឋិនទៅកាន់វត្តសាមគ្គីរតនមុនី ស្ថិតនៅក្នុងភូមិបុស្ស ឃុំស្វាយកាយ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រមទាំងបានឆ្លៀតពេលរៀបចំពិធីជួបជុំសិល្បករសិល្បការិនីរាមច្បងប្រមាណ ៤០នាក់ ដែលសុទ្ធតែជាអ្នកសិល្ប:ជើងចាស់មានទីកំណើតនៅក្នុងខេត្តស្វាយរៀង និងព្រៃវែង ផងដែរ៕


@maochamnan_official ពេលខ្លះសកម្មភាពសាមញ្ញៗជួយធ្វើឱ្យចិត្តយើងជ្រះថ្លា។ #MaoChamnan #royalgroup #KAA #waterfestival #Kathen #cambodia #កឋិន #Cambodia #KithMeng #Family ♬ original sound – ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម