អ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធាននិងអគ្គនាយកប្រតិបត្តក្រុមហ៊ុន វើលប្រ៊ីដគ្រុប (WorldBridge Group) បានស្ម័គ្រចិត្តចូលខ្លួនធ្វើជាអ្នកបម្រើសេវាកម្មចំណីអាហារ (អ្នក Service) នៅក្នុងហាង Little Caesars® ដែលជាហាងលក់ភីហ្សាល្បីលំដាប់ពិភពលោកទើបនឹងបើកនៅកោះពេជ្រ។

ហាង Little Caesars® Pizza គឺជាម៉ាកយីហោភីហ្សាដ៏ធំបំផុតមួយរបស់ពិភពលោក បានបើកសម្ពោធភោជនីយដ្ឋានដំបូងរបស់ខ្លួនជាផ្លូវការនៅកម្ពុជា។
មិនត្រឹមតែជា Little Caesars® Pizza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភោជនីយដ្ឋាននេះក៏មានសេវាកម្មទិញភីហ្សាដោយបើកបរឆ្លងកាត់ (Drive-Through) ដំបូងគេបង្អស់របស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវនំភីហ្សាថ្មីៗស្តង់ដា HOT-N-READY® ដែលផ្តល់នូវភាពងាយស្រួល គុណភាព និងតម្លៃសមរម្យបំផុត។
ចំណុចសំខាន់នៃបទពិសោធរបស់ Little Caesars® Pizza ដែលអតិថិជននឹងទទួលបាននោះគឺ HOT-N-READY® ដែលធានាថាអតិថិជនអាចដើរចូល និងទទួលបានភីហ្សាក្តៅៗឈ្ងុយឆ្ងាញ់ភ្លាមៗដោយមិនចាំបាច់រង់ចាំយូរ ឬបញ្ជាទិញជាមុន។
ចំណុចលេចធ្លោនេះធ្វើឱ្យ Little Caesars® Pizza ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារមមាញឹក សិស្សានុសិស្ស និងអ្នកធ្វើការដែលកំពុងស្វែងរកអាហារដែលមានគុណភាពខ្ពស់នៅពេលធ្វើដំណើរ។
មិនថារីករាយនឹងអាហារនៅក្នុងភោជនីយដ្ឋាន ឬទិញភីហ្សាទៅញុំា នៅផ្ទះនោះទេ អតិថិជននឹងទទួលបានភីហ្សាធ្វើថ្មីៗដែលរង់ចាំពួកគាត់គ្រប់ពេលវេលា។

គោលការណ៍សំខាន់របស់ Little Caesars® គឺផ្ដោតទៅលើភាពងាយស្រួល ជាមួយនឹងតម្លៃសមរម្យសម្រាប់ក្រុមគ្រួសារ និងការប្តេជ្ញាផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនដល់អតិថិជន។ នៅពេលដែលអតិថិជនដើរចូលទៅក្នុងហាង អាចទទួលបានភីហ្សាភ្លាមៗ។
ជាមួយភីហ្សា HOT-N-READY® ភោជនីយដ្ឋានក៏ផ្តល់ជូននូវការដឹកជញ្ជូនតាមរយៈ foodpanda, WOWNOW, E-GetS និង Nham24 ផងដែរ ដោយធានាថាអតិថិជននឹងមានភាពងាយស្រួលក្នុងការរីករាយញុំាភីហ្សាថ្មីៗឈ្ងុយឆ្ងាញ់នៅផ្ទះ ឬពេលធ្វើដំណើរ។
Little Caesars® Pizza ប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ដោយផ្តល់ជូននូវភីហ្សាដែលមិនត្រឹមតែធ្វើថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងតម្លៃដ៏សមរម្យបំផុតផងដែរ។
ការសម្ពោធហាងទីមួយរបស់ខ្លួននៅកោះពេជ្រនេះ គឺជាគ្រាន់តែការចាប់ផ្តើមតែប៉ុណ្ណោះ ដោយទីតាំងទីពីររត្រូវជ្រើសរើសរួចរាល់ ហើយគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០២៥ ខាងមុខនេះបន្ថែមទៀត។
នៅក្នុងពិធីសម្ពោធភោជនីយដ្ឋានដំបូងបំផុតក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះពេជ្រ កន្លងទៅថ្មីៗ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសរួមមាន លោកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោក Andres De Robina អនុប្រធានអន្តរជាតិ នៃម៉ាកយីហា Little Caesars ផងដែរ។
គួរជម្រាបដែរថា Little Caesars® ដែលបានមកកាន់ទីផ្សារកម្ពុជា នេះជាប្រទេសទី២៩ នៃប្រតិបត្តិការរបស់ Little Caesars® ទូទាំងពិភពលោក ដែលជាការដឹកនាំទិញសិទ្ធិផ្តាច់មុខ (Franchise) ដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group ៕








