ឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ អញ្ជើញចូលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងនាំយកម៉ាស់ចំនួន 50,000ម៉ាស់ និង អាល់កុល ចំនួន2,000ដប ឧបត្ថម្ភដល់រដ្ឋបាលខេត្ត ពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការ បង្ការ ការពារ និងទប់ស្កាត់ជម្ងឺ COVID 19 នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ។
នៅក្នុងឪកាសនោះដែរ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ បានឧបត្ថម្ភ រថយន្តម៉ាក ISUZU PICK UP ចំនួន ០១គ្រឿង ដល់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
គួរំលឹកផងដែរ សម្រាប់ខេត្តពោធិ៍សាត់ មិនទាន់មានរីករាលដាលព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា និងមានអ្នកឆ្លងវិរុសកូរ៉ូណា កូវីដ១៩ នៅឡើងទេ។