ឧកញ៉ា ឡូវ ហុឹង បរិច្ចាគជូនសម្តេចតេជោ 3000$ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកា ៣ ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ការចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីប្រមុខដឹកនាំសម្តេចតេជោ ប្រកាសពីការត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ក៏បានចូលបរិច្ចាគថវិកា ៣ ពាន់ដុល្លារដល់សម្តេចតេជោ។

គួរំលឹកផងថា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។