លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា នឹងចូលរួមធ្វើជាវាគ្មិនលើកិច្ចពិភាក្សាស្តីពី “គន្លឹះជោគជ័យសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យនៅកម្ពុជា” ក្នុងវេទិកាពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ នៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។

កម្មវិធីនេះ ក៏នឹងទទួលបានការចែករំលែកពីរសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោកនឹងផ្តល់សុន្ទរកថាគន្លឹះនៃការអភិវឌ្ឍន៍ និងការវិនិយោគលើវិស័យសំណង់នៅកម្ពុជា។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍន៍ និងទិសដៅសម្រាប់អភិវឌ្ឍន៍អចលនវត្ថុនៅរាជធានីភ្នំពេញ រួមទាំងលោកឧកញ៉ា វ៉ាន់ ឆារស៍ជួន ប្រធានស្តីទីនៃសមាគមអ្នកសាងសង់កម្ពុជា។

សូមជម្រាបថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ធ្វើឡើងមួយឆ្នាំម្តង ហើយឆ្នាំ២០២៤នេះនឹងមានការជួបគ្នាជាមួយក្រុមហ៊ុនធំៗ ល្បីៗ នៅក្នុងប្រទេសនឹងក្រៅប្រទេសជាច្រើន ពិសេសអ្នកចូលរួមអាចទស្សនាដោយសេរី ព្រមទាំងអាចទទួលបាន ការចូលរួម Business matching, ការចូលរួម Business networking, ជួបជាមួយម្ចាស់ក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុក, ជួបជាមួយម្ចាស់កម្រោង, ជួបជាមួយឱកាសការងារជាច្រើន, ទទួលបានការបញ្ចុះតម្លៃ និងការផ្តល់ជូនការដូជាច្រើនផងដែរ៕

