ម្ចាស់គម្រោង ខេខេ ដឹ រេស៊ីដិន 598 អ្នកឧកញ៉ា គឹម សុខអេង ប្រគល់ផ្លូវប៉េតុង និងស្ពានឆ្លងកាត់ប្រឡាយទឹកដល់រាជរដ្ឋាភិបាល

ជុំវិញ​ឧកញ៉ា

ម្ចាស់គម្រោង ខេខេ ដឹ រេស៊ីដិន ៥៩៨ (KK The Residence 598) របស់​អ្នក​ឧកញ៉ា គឹម សុខអេង បាន​ប្រគល់​ផ្លូវ​បេតុងមួយខ្សែ និង​ស្ពាន​ឆ្លង​កាត់​ប្រឡាយទឹកចំនួន១ ស្ថិតនៅខណ្ឌឬស្សីកែវ ជូន​រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​សាលារាជធានីភ្នំពេញ ដើម្បីប្រយោជន៍សាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ឯក ឃុនឌឿន អភិបាលរង​រាជធានី​ភ្នំពេញ អញ្ជើញ​ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​ទឹក​អូវែង​បឹង​ឈូក ដែលត្រូវបានសាងសង់ឡើងដោយគម្រោង ខេខេ ដឹរេស៊ីដិន ៥៩៨ ស្ថិត​នៅ​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនអ្នកឧកញ៉ា គឹម សុខអេង បានឲ្យដឹងថា ការ​សាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ឆ្លង​ដ៏​ស្រស់​ស្អាត​នេះ ដើម្បី​ប្រគល់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ជា​ប្រយោជន៍សាធារណៈ ហើយ​នេះ​ក៏​បាន​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ឲ្យ​រីកចម្រើន​មួយ​ចំណែក​ថែម​ទៀត ព្រោះ​ផ្លូវ​ស្អាត​​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ។ អ្នកឧកញ៉ាបន្តថា លើសពីនេះ ដើម្បីរួមចំណែក និងជួយសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។

មិន​តែ​ប៉ុណ្ណោះ​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​បាន​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​ម្ដុំ​នោះ សម្រាប់​ការ​ប្រកប​របរ​រស់នៅ​ចិញ្ចឹម​ជីវិត។

ជាមួយនឹងផែនការចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញផហនោះ បុរី KK The Residences 598 ក៏ត្រូវបានវិនិយោគឡើងជាផ្ទះអាជីវកម្មបែបទំនើប សាកសមបំផុតសម្រាប់លោកអ្នកដែលចង់បានផ្ទះរស់នៅផង ប្រកបអាជីវកម្មផង ហើយខាងក្រៅមានរចនាបទជា Shop House ខាងក្នុងមានសួនរុក្ខជាតិបៃតង ពន្លឺធម្មជាតិ ធ្វើឲ្យបរិយាកាសនៃការរស់នៅប្រកបដោយផាសុកភាព។

ហេតុផលដ៏សំខាន់ដែលលោកអ្នកគួរជ្រើសរើសនៅគម្រោង ខេខេ ដឹ រេស៊ីដេន ៥៩៨ នោះគឺ៖

  • ទីតាំងល្អចម្ងាយត្រឹមតែ 50ម៉ែត្រ ពីបណ្ដោយជា សុផារ៉ា (ផ្លូវ៥៩៨)
  • ជិតផ្សារអ៊ីអន២ ងាយស្រួលទិញទំនិញ
  • ទីតាំងល្អ ត្រឹមតែ 3នាទីពីក្រសួររៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
    -លក្ខខណ្ឌនៃការបង់ប្រាក់មានច្រើនជម្រើសសម្រាប់អតិថិជន
  • មានផ្សារទំនើបនៅក្នុងគម្រោង។ល។