អ្នកឧកញ៉ា អុឹង លីហេង ទទួលការតែងតាំងជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អុឹង លីហេង អគ្គនាយកក្រុមហ៊ុន H&L Group Co.,Ltd ទទួលបានការតែងតាំងជា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១០៨៤ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា អុឹង លីហេង ប្រធានកិត្តិយសសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា ត្រូវជាឧត្តមស្វាមីលោកស្រីអ្នកឧកញ៉ា តាំង ហ្គិចលៀង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន H&L Group Co.,Ltd។ អ្នកឧកញ៉ា អុឹង លីហេង គឺជាផលិតករភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ដែលបានសម្ពោធចាក់បញ្ចាំងសាច់រឿងទាំងមូលជាផ្លូវការ កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ខណៈដែលភាពយន្តចម្រៀងនេះ និពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

គួររំឭកថា លោកឧកញ៉ា អុឹង លីហេង ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣៕