មុននេះបន្តិចឧកញ៉ាឡេងណាវ៉ាត្រា បានប្រកាសនៅផេកផ្លូវការរបស់លោក ស្វែងរកដៃគូដែលចង់មករកស៊ីចូលហ៊ុនជាមួយក្រុមហ៊ុនលោក។ ដើមទុនដែលអាចចូលហ៊ុនជាមួយ បុរីឡេងណាវ៉ាត្រាបានមានចាប់ពី១ម៉ឺនដុល្លារឡើងទៅ ដោយក្នុងមួយឆ្នាំលោក ឧកញ៉ា វ័យក្មេងល្បីឈ្មោះរូបនេះ ធានាជូនថា និងទទួលបានចំណេញបានយ៉ាងតិច៤០% ក្នុង១ឆ្នាំ។

ផេកផ្លូវការ ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរយ៉ាងដូចឆ្នាំថា “បុរីឡេងណាវ៉ាត្រាបើកឱកាសឲ្យបងប្អូនចង់ចូលហ៊ុន ជាមួយគម្រោង ទំហំទឹកប្រាក់ដើម 1មឺន ដុល្លារ នឹងទទួលផលចំណេញ 40 %ក្នុង1 ឆ្នាំយ៉ាងតិច” 011 444 444 ឬក៏ទាក់ទងមកការិយាល័យបុរីឡេងណាវ៉ាត្រាផ្ទាល់”៕

លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេដឹងថា មានជំនួញជាច្រើនមុខ ក្នុងនោះមាន បុរីជាច្រើនគម្រោង ទាំងភ្នំពេញ កំពង់សោម និង ប៉ោយប៉ែត ជាដើម។ គម្រោងដីឡូតិ ក៏មានច្រើនកន្លែងដូចគ្នា ជាមួយគ្នានោះ លោកឧកញ៉ា ក៏មានផលិតកម្មចម្រៀង និង ថតភាពយន្តផងដែរ៕
