កម្មវិធីប្រកួតពានរង្វាន់បាល់ទាត់ វិមានសំណាង លីគ (Vimean Samnang League) លើកទី១១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានប្រកួតឈានចូលសប្តាហ៍ទី ៥ ដោយមានសុទ្ធតែក្រុមខ្លាំងចូលរួមប្រកួតកាលពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២៤ នៅឯ ទីលានវាលស្មៅ អេស៊ីលីដា។

ក្នុងការប្រកួតពិតជាជក់ចិត្តមែនទែននៅក្នុងសប្តាហ៍ទី ៥នេះដោយកាលពីថ្ងៃ ៧ ខែធ្នូ
ឆ្នាំ២០២៤
គូទី១ ក្រុមបាល់ទាត់អាណាចក្របៃតងបានយកឈ្នះ ៥-១ លើក្រុមបាល់ទាត់សាកលវិទ្យាល័យ.អេសុីលីដា
គូទី២ ក្រុមបាល់ទាត់ខ្មែរយូណាយធីតបានយកឈ្នះ ៣-០ លើក្រុមបាល់ទាត់រ៉ូយ៉ាល់បាសាក់
គូទី៣ ក្រុមបាល់ទាត់សេណាអង្ករ យូណាយធីតបានចាញ់ ៣-០ លើក្រុមបាល់ទាត់គោពិឃាតបាក់ខៃង
លទ្ធផលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៤
គូទី១ ក្រុមបាល់ទាត់យុវជនស្រមោចក្រហមបានចាញ់ ០-២ លើក្រុមបាល់ទាត់ចំការមនឡាយអិន
គូទី២ ក្រុមបាល់ទាត់គ្រួសារកីឡាករតាំងគោកបានចាញ់ ២-៤ លើក្រុមបាល់ទាត់អេឡិចសុីង FC
គូទី៣ ក្រុមបាល់ទាត់ Tofu Army FT បានឈ្នះ ៨-០ លើក្រុមបាល់ទាត់វិអិល យូណាយធីត
គូទី៣ ក្រុមបាល់ទាត់ Avatar FC បានឈ្នះ ១-០ លើក្រុមបាល់ទាត់ទីទុយខ្មៅ



សូមជម្រាបជូនថា ក្រុមបាល់ទាត់ដែលនឹងត្រូវចូលលេងក្នុងពានរង្វាន់បាល់ទាត់ វិមាន សំណាង លីគ (Vimean Samnang League) លើកទី១១ ឆ្នាំ២០២៤ នឹងចាប់ផ្តើមការប្រកួតលើទីលានវាលស្មៅ អេស៊ីលីដា ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ខាងមុខតទៅ។ យ៉ាងណាមិញចំពោះក្រុមបាលទាត់ដែលបានជ័យលាភីលេខ១ នឹងទទួលបាននូវពាន១ មេដាយមាស៣០ និងទឹកប្រាក់ ១២លានរៀល ចំណែកជ័យលាភីលេខ២ នឹងទទួលបានមេដាយប្រាក់ចំនួន៣០ និងទឹកប្រាក់ ៨លានរៀល រីឯក្រុមទទួលបានជ័យលាភីលេខ៣ នឹងទទួលបានមេដាយសំរឹទ្ធ៣០ និងទឹកប្រាក់ ៤លានរៀល។









