សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា លី ឃីម ដែលត្រូវជាម្តាយក្មេករបស់ អ្នកឧកញ៉ា កាលពីពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២:០៩នាទីអធ្រាត្រ ក្នុងជន្មាយុ ៨៦ឆ្នាំដោយជរាពាធ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជាទាំងអស់ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងពោរពេញទៅដោយព្រហ្មវិហារធម៌ ដែលបានលៈបង់បូជាអស់កម្លាំងកាយ កម្លាំងចិត្តគ្រប់សព្វបែបយ៉ាងក្នុងការបីបាច់ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋដ៏ល្អសម្រាប់សង្គមជាតិ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជាទាំងអស់ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា លី ឃីម សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
