អ្នកឧកញ៉ា អុឹង សែ ទទួលការតែងតាំងជា ជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំង អ្នកឧកញ៉ា អុឹង សែ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា អុឹង សែ ជាអគ្គនាយកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ (PTC Computer Co., Ltd) និងជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា។ លោកឧកញ៉ា អុឹង សែ និងភរិយា ឧកញ៉ា តាំង វួចឡាយ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ក្នុងថ្ងៃដំណាលគ្នា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

សូមជម្រាបថា អ្នកឧកញ៉ា អុឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ គឺជាស្ថាបនិកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ដែលជាក្រុមហ៊ុនធំជាងគេបំផុតមួយក្នុងប្រទេសកម្ពុជា លើការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា រយៈពេលជិត ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៦ មក៕