អ្នកឧកញ៉ា ថៃ ជាហួត បរិច្ចាគថវិកាចំនួន ៥០,០០០ដុល្លារ ជូនដល់មន្ទីរពេទ្យកុមារអង្គរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប និងឧកញ៉ា ហៀង ប៊ុនប៉េង សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល បានបរិច្ចាគថវិកាចំនួន ៥០,០០០ដុល្លារ ជូនដល់មន្ទីរពេទ្យកុមារអង្គរ ព្រមទាំងបានឧបត្ថម្ភក្នុងការរៀបចំកម្មវិធី “រត់សប្បុរសធម៌ដើម្បីមន្ទីរពេទ្យកុមារអង្គរ” កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគថវិការបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប និងកម្មវិធីរត់សប្បុរសធម៌ដើម្បីមន្ទីរពេទ្យកុមារអង្គរ ដើម្បីផ្សព្វផ្សាយ និងកៀរគរថវិកា គឺសម្រាប់បន្តការឧបត្ថម្ភគាំទ្រដល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពប្រកបដោយមេត្តាករុណា និងគុណភាពខ្ពស់ សម្រាប់កុមារនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ ជាមួយគ្នានេះ បងប្អូនដែលបានចូលរួមក្នុងកម្មវិធីរត់សប្បុរសធម៌ ក៏បានចូលរួមថវិកាប្រមាណ ២ពាន់ដុល្លារទៀតផងដែរ ដែលការចូលរួមទាំងនេះ គឺជាការជួយដល់អនាគតកុមារកម្ពុជា និងសង្គមជាតិ។

កម្មវិធី “រត់សប្បុរសធម៌ដើម្បីមន្ទីរពេទ្យកុមារអង្គរ” ត្រូវបានរៀបចំឡើង កាលពីរសៀលថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសួន អេកូ ផាក ហ្គ្រេនស្តា ផ្លាទីនីម បុរី ប៉េង ហួត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយរត់មួយជុំនៃផ្លូវម៉ារ៉ាតុង ចម្ងាយ ២.២ គម។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅឋានប្រណីត និងបែបអេកូ បានកើតចេញពីឈ្មោះបងប្អូនពីរនាក់គឺ ឧកញ៉ា ហៀង ប៊ុនប៉េង និង អ្នកឧកញ៉ា ថៃ ជាហួត។ អ្នកឧកញ៉ា និងឧកញ៉ា ព្រមទាំងបងប្អូនបង្កើតផ្សេងទៀត បានចូលរួមវិនិយោគជាមួយគ្នា និងដឹកនាំក្រុមហ៊ុន បុរី ប៉េង ហួត រហូតបានបង្កើតទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅក្នុងឆ្នាំ២០១៦។ បច្ចុប្បន្នក្រុមហ៊ុន ប៉េងហួត គ្រុប មាន អ្នកឧកញ៉ា ថៃ ជាហួត ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ហៀង ប៊ុនប៉េង ជាអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងមានអគ្គនាយក អគ្គនាយករង និងបុគ្គលិករាប់ពាន់នាក់៕