អ្នកឧកញ៉ា លី ឃុនថៃ រៀបចំសិក្ខាសាលាផ្នែកពន្ធដារជូនដល់សមាជិកសមាគមស្បែកជើងកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា (Cambodia Footwear Association) បានដឹកនាំរៀបចំសិក្ខាសាលាស្តីពីពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol e-Filing) ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ ជូនដល់សមាជិកសមាគមស្បែកជើងកម្ពុជា កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាអធិបតីពី លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាគមស្បែកជើងកម្ពុជា ចូលរួមដោយផ្ទាល់ និងតាមអនឡាញសរុបប្រមាណ ១២០នាក់។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលដៅផ្តល់សេវាអ្នកជាប់ពន្ធពាក់ព័ន្ធនឹងពន្ធទាំងនេះ ក៏ដូចជារំលឹកពីកាតព្វកិច្ច ដើម្បីធានាបាននូវភាពត្រឹមត្រូវក្នុងការត្រៀមលក្ខណៈប្រកាសពន្ធ និងបង់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ជូនសមាជិកសមាគមស្បែកជើងកម្ពុជា។

គួរបញ្ជាក់ថា ក្នុងសិក្ខាសាលាខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញ ពន្យល់ បកស្រាយលម្អិត ដើម្បីផ្តល់ចំណេះដឹងបន្ថែម និងលើកកម្ពស់ការផ្តល់សេវាអ្នកជាប់ពន្ធ ជាពិសេសសមាជិកសមាគមស្បែកជើងកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចឱ្យស្របទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ៕