បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារ

ជុំវិញ​ឧកញ៉ា

ដោយទ្រាំមើលនិងភ្នែកមិនបាន ភរិយាយកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានជួយថវិការផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការមួយចំហៀងខ្លួនត្រូវចិញ្ចឹមកូន២នាក់ បន្ទាប់ពីប្រពន្ធបោះបង់ចោល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវិដេអូខ្លីនេះភរិយាកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានផ្តល់វិការផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការម្នាក់ដែលរស់នៅខេត្ត មណ្ឌលគីរី ក្នុងពេលដែលភរិយាលោកទៅមើលដីនិងដើរកម្សាន្ត ។

បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា នៅពេលដែលភរិយាលោក ព្រាប សុវត្ថិ ជួបបុរសពិការនោះ ឃើញថាគាត់ជួបនូវការលំបាកខ្លាំងពេក ក៏កើតចិត្តអាណិតនិងផ្តល់ថវិការផ្ទាល់ខ្លួនមួយចំនួន ទុកជួយសម្រួលជីវភាពរបស់គាត់និងកូនៗ ។

ប្រភពព័ត៌មាននោះបានបន្តទៀតថា បុរសពិការម្នាក់នោះបានជួបនូវបញ្ហាក្នុងគ្រួសារត្រូវភរិយាបោះបង់ចោល បន្ទាប់ពីគាត់ជួបគ្រោះថ្នាក់ចរាចររហូតពិការមួយចំហៀងខ្លួន ហើយត្រូវមើលថែទាំងកូនទាំង២ក្នុងបន្ទុកទៀត ។ ពេលនេះបុរសពិការនោះក៏មានបញ្ហាសតិអារម្មណ៍ផងដែរ ។

នេះមិនមែនជាលើកទី១នោះទេ ដែលភរិយាកំពូលតារាចម្រៀង ព្រាប សុវត្ថិ តែងតែលេចមុខក្នុងការងារសប្បុរសធម៌ និងជួយដល់ជនដែលខ្វះខាត ។ ទង្វើរដ៏ល្អរបស់ភរិយាយកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជន និង អ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ ៕