អ្នកឧកញ៉ា សួរ វីរៈ សូមផ្ញើសារជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស និងលោកជំទាវ សូមផ្ញើសារជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងទិវាដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានចូលមកដល់ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ យើងខ្ញុំសូមគោរពជូនពរជ័យ សិរីមង្គល មហាប្រសើរបំផុតជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្នា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្នានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចហត់នឿយ ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ជាពិសេសការថែរក្សា និងការពារនូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែមានវិបុលភាព សុខដុមរមនា ព្រមទាំងកិត្យានុភាពទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ 

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។