អ្នកឧកញ៉ា ហេង សៀ ផ្ញើសារជូនពរ ឯកឧត្ដម កើត រិទ្ធ និងលោកជំទាវ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ សូមផ្ញើសារជូនពរ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ និងលោកជំទាវ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងទិវាដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានចូលមកដល់ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ យើងខ្ញុំសូមគោរពជូនពរជ័យ សិរីមង្គល មហាប្រសើរជូនចំពោះ ឯកឧត្ដម កើត រិទ្ធ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺ​ ដើម្បីបានចូលរួមចំណែក ដឹកនាំប្រទេសកម្ពុជាប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថែមទៀត។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន ឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។