ថ្មីៗនេះ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីខួបកំណើត ដោយជួបជុំជាលក្ខណៈគ្រួសារជាមួយកូនប្រុសស្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់យ៉ាងសប្បាយរីករាយ។

ក្នុងឱកាសខួបកំណើត លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនយក្សដ៏ធំបំផុតមួយនៅកម្ពុជា គឺមានវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ថ្នាក់ដឹកនាំក្រុមហ៊ុនរួមមាន លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ គីម ចាន់ណា នាយិការងជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងញាតិមិត្ត ចៅប្រុស ចៅស្រី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សូមជម្រាបថា លោកអ្នកឧកញ៉ា ភាព ហៀក ជាស្ត្រីមួយរូបដែលបានបង្កើតក្រុមហ៊ុន វិនិយោគដោយជនជាតិខ្មែរ ១០០ភាគរយ ដែលមានឥទ្ធិលពលដ៏ខ្លាំងបំផុតមួយនៅកម្ពុជា ខណៈក្រុមហ៊ុនមួយនេះស្ទើតែក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាទាំងមូល។ លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក បានបង្កើតក្រុមហ៊ុន និងចាប់ផ្តើមអាជីវកម្មដំបូង តាំងពីឆ្នាំ១៩៨២ ហើយមកទល់បច្ចុប្បន្ន បានបង្កើតក្រុមហ៊ុនធំៗប្រមាណ១២ និងមានក្រុមហ៊ុន រោងចក្រ ជាបុត្រសម្ព័ន្ធជាច្រើនទៀត៕





















រូបភាព៖ OneMemory