បន្ទាប់ពីភរិយា លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារលើបណ្តាញសង្គមថ្មីៗនេះថា ខ្ញុំមិនស្ដាយក្រោយនិងអតីតកាល ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលចំណាយទៅលេីមនុស្សខុស អ្នកដទៃមេីលមកអ្នកជាមនុស្សបែបណាមិនសំខាន់ទេ អ្វីដែលសំខាន់អ្នកធ្វេីខ្លួនបែបណាឲ្យគេមេីល,ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់បានទេ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង។
នៅមុនបន្តិច ឧកញ៉ា ដួង ឆាយ បានបង្ហោះលើបណ្តាញសង្គមហ្វេសបុក យ៉ាងដូច្នេះថា រីករាយថ្ងៃខួបកំណើតរបស់ខ្ញុំ, ពូមីងបងប្អូនមានពាក្យជូនពរខ្ញុំទេបាទ? សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការស្រលាញ់រាប់អានកន្លងរហូតមកណា។
លោកឧកញ៉ា បានញ្ជាក់ថា ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត។
គួររលឹកថា ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០២ លោកជំទាវបានប្រកាសថា សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ។