ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងកូនៗជាទីស្រឡាញ់ បានអញ្ជើញទៅទស្សនាការប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស Premier League ដោយផ្ទាល់ រវាងក្រុម Tottenham Hotspur និងក្រុម Newcastle United នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៥ យប់មិញនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា លោកជាអ្នកគាំទ្រក្រុមបាល់ទាត់បិសាចក្រហម Manchester United មកពីកម្ពុជា បានទៅមើលការប្រកួត Tottenham Hotspur Vs Newcastle United ដោយផ្ទាល់ នៅទីក្រុងឡុងដុង ជាមួយកូនស្រីច្បង ចូលី ដែលរៀននៅទីនោះ និងកូនប្រុសទីបី ជីងឡុង។ លោកឧកញ៉ាបណ្ឌិត បានឱ្យដឹងទៀតថា ការទៅទស្សនាបាល់ទាត់នេះ គឺក្នុងឱកាសដែលលោកនិងគ្រួសារ កំពុងធ្វើដំណើរទស្សនកិច្ចនៅបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប។
សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ព្រមទាំងគ្រួសារ កំពុងធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសស្វីស វែល និងប្រទេសអង់គ្លេស។ ក្នុងនាមជាអ្នកស្នេហាវិស័យបាល់ទាត់ និងជាស្ថាបនិកក្រុម Khmer United ផងនោះ ពេលទៅដល់ប្រទេសអង់គ្លេស លោកឧកញ៉ាតែងតែមិនភ្លេច និងបានឆ្លៀតពេលទៅទស្សនាការប្រកួតរវាងក្រុមល្បីៗនៅលីគកំពូលអង់គ្លេស។ ជាក់ស្តែង កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោកឧកញ៉ាបណ្ឌិត ក៏បានអញ្ជើញទៅទស្សនាការប្រកួតរវាងក្រុម Brentford ប្រកួតទល់នឹងក្រុមកាំភ្លើងធំ Arsenal ផងដែរ។




