អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បានសាកល្បងជិះតាក់ស៊ី បើកបរដោយបច្ចេកវិទ្យាស្វ័យប្រវត្តិ (គ្មានមនុស្សបើក) នៅទីក្រុងអ៊ូហាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពមិនគួរឱ្យជឿ។
អ្នកឧកញ៉ា បានចែករំលែកពីបទពិសោធន៍នៃការធ្វើដំណើរដោយរថយន្តតាក់ស៊ីគ្មានមនុស្សបើកនេះថា៖ “នេះគឺនៅប្រទេសចិន ទីក្រុងអ៊ូហាន យើងឡើងឡានតាកស៊ីដែលមិនមានមនុស្សបើកបរ ហើយយើងនឹងជិះឡាននេះទៅសណ្ឋាគារ ដោយគ្រាន់តែចុចអេក្រង់ ដើម្បីចេញដំណើរទៅ និងមានល្បឿនលឿនទៀតផង។ យើងមានអារម្មណ៍រំភើបសប្បាយចិត្តមែនទែន”។
សូមជម្រាបថា បើតាមការចេញផ្សាយរបស់ CGTN តាក់ស៊ីគ្មានមនុស្សបើកបានចាប់ផ្តើមដំណើរការ នៅក្នុងទីក្រុងចំនួន១២ របស់ប្រទេសចិន រួមមានទាំងរដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃ កាលខែឧសភា ឆ្នាំ២០២៤ ដោយអតិថិជនអាចកម្ម៉ង់សេវាកម្មនេះបាន តាមរយៈកម្មវិធី App ដែលមាននៅលើទូរស័ព្ទឆ្លាតវៃ។ រដ្ឋាភិបាលចិន បានបញ្ជាក់ថា សេវាកម្មតាក់ស៊ីគ្មានមនុស្សបើកនឹងត្រូវបង្កើនឱ្យមានដល់ចំនួន ៦៤ទីក្រុង នៅត្រឹមឆ្នាំ២០២៥ ហើយគ្រោងនឹងកើនដល់ ១០០ទីក្រុង នៅឆ្នាំ២០៣០៕
@neakoknha.lykunth2 អ្នកឧកញ៉ា លី ឃុនថៃ បានធ្វើដំណើរដោយរថយន្តតាក់សុីដែលបើកបរដោយបច្ចេកវិទ្យាស្វ័យប្រវត្តិជុំវិញទីក្រុងអ៊ូហាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពដែលមិនគួរឱ្យជឿ។
♬ original sound – Neakoknha Lykunthai