ភ្នំពេញ៖ ក្នុងឱកាសពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ដើម្បីឱ្យការរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន និងអតីតយុទ្ធជនក្នុងខេត្តកោះកុង ប្រព្រឹត្តទៅដោយរលូនប្រកបដោយផ្លែផ្កា និងប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាព លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកពិសា កម្ពុជា ចំនួន ៣០០ កេសជូនរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥។

នាពេលកន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។


