ដោយមានការផ្តួចផ្តើមពីព្រះវិសុទ្ធិញាញ មុំ សយ ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងមន្រ្តីសង្ឈ បានសហការជ្រះថ្លាប្រកបដោយសទ្ធា និងបញ្ ញាជាមួយអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឹម ឡាយ ឪពុកបង្កើតរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង បានផ្តួចផ្តើមប្រារព្ធពិធីបុណ្យសម្ពោធឧបដ្ឋានសាលា កុដិ និងសមិទ្ធិផលនានា នៅវត្តទង់មាស ស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីបុណ្យនេះប្រព្រឹត្តិទៅនៅថ្ងៃទី១៨ និង ១៩ ខែមករា ឆ្នាំ២០២៥ ដោយកាលពីថ្ងៃសៅរ៍ ទី១៨ ដែលជាថ្ងៃជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ និងទទួលបដិសណ្ឋារកិច្ច ធ្វើបទនមស្សការ ព្រះរតនៈត្រ័យ សមាទានសីលា និមន្តព្រះសង្ឈចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា និងនៅថ្ងៃទី១៩ ប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធឧបដ្ឋានសាលា កុដិ និងសមិទ្ធិផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
សូមជម្រាបថា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឹម ឡាយ ជាពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងក្នុងការរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា។

សូមជម្រាបជូនបន្ថែមថា វត្តទង់មាស ស្ថិតឃុំម៉ឺនជ័យ ស្រុករមដួល ខេត្តស្វាយរៀង កសាងនៅគ.ស.១៨២៥ ដែលមានអាយុ ២២០ ឆ្នាំមកហើយ ដោយមានព្រះគ្រូនាម នាង ហែម ។ វត្តទង់មាស មានផ្ទៃដីសរុបចំនួន ២ ហិចតា ១៩ អា ដែលមានព្រំប្រទល់ ខាងកើតទល់ផ្លូវលំ ខាងត្បូងទល់ផ្លូវលំ ខាងលិចទល់ព្រែក។ វត្តទង់មាស មានប្រជាពុទ្ធបរិស័ទ ចំនួន ៤ ភូមិជាចំណុះ រួមមាន ភូមិវាល, ភូមិអំពិល, ភូមិតាខេង និងភូមិមួយ។
អំពីព្រះគ្រូចៅអធិការ និងស្នាព្រះហស្ត
១.ព្រះគ្រូ ព្រះនាម នាង ហែម ព្រះគ្រូចៅអធិការជំនាន់ទី ០១ ចាប់ពីកសាងដំបូងមានរោងឧបោសថ តូចនិងកុដិ ២.ព្រះគ្រូ ព្រះនាម ព្រំ ហុង ព្រះគ្រូចៅអធិការជំនាន់ទី ០២ កសាងកុដិ សាលាបុណ្យ ៣.ព្រះគ្រូ ព្រះនាម យួន សំអាត ព្រះគ្រូចៅអធិការជំនាន់ទី ០៣ បន្តកសាង សាលាបុណ្យ កុដិឈើ២ខ្នង ៤.ក្រៅពីនេះមិនស្គាល់ព្រះនាមមុនឆ្នាំ១៩៧៩ ៥.ព្រះគ្រូ ព្រះនាម កឹម សម្បូរ ព្រះគ្រូចៅអធិការជំនាន់ទី ១៥ ឆ្នាំ១៩៩៥-រហូតបច្ចុប្បន្ន (កុដិថ្ម២ជាន់ សាលាឆាន់ ២ជាន់ ព្រះវិហារ ខ្លោងទ្វា៣ ចាក់សាបទីធ្លាវត្ត រោងទទួលភ្ញៀវ និងសមិទ្ធផលផ្សេងៗ) ដោយមានការឧបត្ថម្ភ ពីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឹម ឡាយ ព្រមទាំងភរិយា និងឧកញ៉ាបណ្ឌិត គីម ហ៊ាង ទ្រមទាំងលោកជំទាវឧកញ៉ា គង់ សំណាង និងលោក គីម វ៉ាង ព្រមទាំងលោកស្រី និងលោកស្រី គីម ធារី ព្រមទាំងស្វាមី ចំណាយថវិកាសរុប ៥៥៥,៧០០ដុល្លារ៕
























