អ្នកឧកញ៉ា សៀ ឬទ្ធី ប្រាប់ពីវឌ្ឍនភាពនៃការលក់អគារខុនដូ ក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានបង្ហើបឱ្យដឹងថា ក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ ក្នុងរយៈពេលប្រមាណជាង ១ឆ្នាំមកនេះ ក្រុមហ៊ុនរបស់លោកបានលក់អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ជូនដល់អ្នកវិនិយោគិនអស់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សៀ ឬទ្ធី បានបញ្ជាក់កាលពីចុងសប្តាហ៍កន្លងទៅនេះថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង៦ហិកតា ក្នុងនោះ ក្រៅពីខុនដូ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ខណៈដែលបច្ចុប្បន្នកំពុងបន្តការលក់ជូនដល់ភ្ញៀវជាហូរហែ។ អ្នកឧកញ៉ា បានបន្តថា អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ ដោយអ្នកវិនិយោគិនទាំងនោះ ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលៗ។

សម្រាប់ចក្ខុវិស័យនាពេលដ៏ខ្លីខាងមុខនេះ អ្នកឧកញ៉ាថ្នាក់ដឹកនាំក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប ជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុំព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើន។

គួរបញ្ជាក់ថា ភូមិកីឡា បានសាងសង់លើផ្ទៃដីប្រមាណជាង ៦ហិចតា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដោយសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ហើយជាតំបន់បៃតងដែលមានទីធ្លាធំទូលាយ មានផ្សារទំនើប និងសាលធំៗអាចប្រើប្រាស់ជាការប្រកួតកីឡាបាន ជាពិសេសគម្រោងនេះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន៕