ទីបំផុតតារាចម្រៀង ចាន់ សម័យ មានផ្ទះស្បែងសម្រាប់ឲ្យប្រពន្ធកូនរស់នៅនឹងគេ ឈប់នៅផ្ទះជួលទៀតហើយ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អាណិតអាសូរ ទិញផ្ទះឲ្យលោកក្នុងបុរីឡេងណាវ៉ាត្រា។ តារាចម្រៀងរូបនេះបានចូលស្នាក់នៅជាផ្លូវការកាលពីល្ងាចថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៩ ដោយមានការចូលរួមអបអរ ពីសំណាក់ឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ។
ផ្ទះដែលសម្ដេចតេជោ
ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ទិញឲ្យ
តារាចម្រៀងចាន់ សម័យនោះ
គឺជាវីឡាតឿ មានសល់ដីជុំវិញផ្ទះ
ដែលមើលទៅគួរឲ្យចង់របស់នៅតែម្ដង
ស្ថិតក្នុងបុរីឡេងណាវ៉ាត្រាគម្រោងទី៦
ជិតផ្សារទូលពង្រ។
ឧកញ៉ា
ឡេង ណាវ៉ាត្រា បានថ្លែងថា
លោកពិតជារំភើបចិត្តខ្លាំងជំនួស
តារាចម្រៀងលោក ចាន់ សម័យ
ដែលមានសំណាងត្រូវបានសម្ដេចទាំងពីរអាណិតអាសូរ
ទិញផ្ទះឲ្យបែបនេះ។
ទទឹមគ្នានោះដែរ
សម្រាប់លោកឧកញ៉ាថា
គឺជាមោទនភាពនិងមហាកិត្តិយសបំផុត
បានសម្រេចទិញនៅក្នុងបុរីឡេងណាវ៉ាត្រា
របស់លោក។
ក្រោយពីទទួលបានផ្ទះយ៉ាងស្រស់ស្អាតហើយនៅក្នុងបុរីក្នុងរាជធានីភ្នំពេញថែមទៀត
លោក ចាន់ សម័យ
បានសម្ដែងអារម្មណ៍រំភើបខ្លាំងណាស់
ដោយកន្លងមកលោកមិនធ្លាប់
ស្រមៃថា
និងមានផ្ទះផ្ទាល់ខ្លួនដើម្បីឲ្យប្រពន្ធកូនស្នាក់នៅឡើយ។
ម្ចាស់បទ”សុំមេមាន់មួយ”
លោកសូមអរគុណខ្លាំងណាស់
ដល់សម្ដេចទាំង២
ដែលមានចិត្តប្រោសប្រណីដល់រូបលោកនិងក្រុមគ្រួសារ
ដែលចាប់ពីពេលនេះ
លោកមានផ្ទះសម្បែងផ្ទាល់ខ្លួនរស់នៅនឹងគេឯង
ឈប់នៅផ្ទះជួលហើយ។
ជុំវិញលើការប្រោសប្រណីពីសម្ដេចទាំងពីរ
លោក ចាន់ សម័យព្រមទាំងក្រុមគ្រួសារ
សូមជូនពរសម្ដេចទាំងពីរមានសុខភាពល្អអាយុយឿនយូ
ដើម្បីបន្តដឹកនាំប្រទេសជាតិជាម្លប់ប្រជាជនទាំងអស់ប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លាបំផុត
។
សូមបញ្ជាក់ផងដែរថា លោក ចាន់ សម័យ បានប្រលូកលើវិស័យចម្រៀងជាង១០ឆ្នាំហើយ ម្ចាស់បទ” សុំមេមាន់មួយ”ត្រូវបានគេដឹងថា មានជំងឺរបេងឆ្អឹង ដោយលោកបានកើតជំងឺ១នេះតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ តែចាប់ផ្ដើមធ្វើទុក្ខខ្លាំងប្រហែល៥ឆ្នាំចុងក្រោយនេះ។
ទទឹមនិងជំងឺនេះលោកបាត់មុខពីសិល្បៈជាច្រើនឆ្នាំ ហើយចុងក្រោយធ្លាយពីព័ត៌មានស្ដី ស្ថានភាពរបស់លោកជួបការលំបាកខ្លាំង បន្ទប់មានមិត្តភក្ដិ បង្ហោះពីជីវភាពរបស់លោក ដើរស្ទូចត្រីលក់ ដើម្បីរកប្រាក់ចិញ្ចឹមកូនទាំង៥នាក់ ដែលកំពុងតែរបស់នៅផ្ទះជួយមួយកន្លែង ក្នុងទឹកដី ខណ្ឌជ្រោយចង្វា។ ដំណឹងស្ថានភាពជីវភាពរបស់លោកធ្វើឲ្យមហាជនសម្ដែងការអាណិតអាសូរជាខ្លាំង និងបានជួយឧបត្ថម្ភលោកជាបន្តបន្ទាប់ ជាពិសេសគឺសម្ដេចទាំង២តែម្ដង។ ជាមួយនិងការងារសិល្បៈវិញលោកមិនធ្លាប់នឹកស្រមៃថា នឹងវិលចូលសិល្បៈវិញទេ បន្ទាប់ពីបានស្ងប់ស្ងាត់ក្នុងវិថីនេះ មិនតិចជាង១០ឆ្នាំ។ ប៉ុន្តែក្រោយផ្ទុះព័ត៌មានពីស្ថានភាពក្រីក្រ និងជំងឺរបស់លោក ហើយត្រូវបានមហាជនជិតឆ្ងាយនៅតែអាណិតស្រលាញ់ នឹករលឹក ព្រមទាំងជួយឧបត្ថម្ភជាច្រើន ធ្វើឲ្យលោកកែប្រែគំនិតនេះឡើងវិញ។ បច្ចុប្បន្ន លោកកំពុងតែច្រៀងក្នុងផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត្រានេះតែម្ដង៕