សិក្ខាសាលាគណៈគ្រប់គ្រង ធនាគារ អេស ប៊ី​ អាយ លី ហួរ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត ដើម្បីភាពរីកចម្រើន”

ជុំវិញ​ឧកញ៉ា

សៀមរាប កម្ពុជា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំសិក្ខាសាលាគណៈគ្រប់គ្រងឆ្នាំ ២០២៥ ក្រោមប្រធានបទ “ធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត​ ដើម្បីភាពរីកចម្រើន“។ ព្រឹត្តិការណ៍​នេះ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ EMPRESS ANGKOR RESORT & SPA  ក្នុង​ខេត្ត​សៀមរាប ​ដែលជាខេត្ត​មាន​វប្បធម៌សម្បូរ​បែប និង​ជាប្រវត្តិសាស្ត្រ ដែល​មាន​ប្រាសាទ​អង្គរវត្តជាបេតិកភណ្ឌពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 សិក្ខាសាលានេះផ្តោតសំខាន់លើសមិទ្ធផលរបស់ធនាគារក្នុងឆ្នាំ២០២៤ និងលើកទិសដៅយុទ្ធសាស្ត្រអាជីវកម្មសម្រាប់ ឆ្នាំ២០២៥ ដែលគណៈគ្រប់គ្រងទាំងអស់ចូលរួមប្រមាណជិត ៤០០នាក់​។​ ការវិវឌ្ឍ និងការផ្សព្វផ្សាយពីយុទ្ធសាស្ត្ររបស់ធនាគារ គឺមានសារៈសំខាន់ ដើម្បីធានាថាបុគ្គលិកពាក់ព័ន្ធទាំងអស់ នឹងបំពេញការងារឆ្ពោះទៅរកគោលដៅរួមគា្ន ជាមួយការរៀបចំផែនការសកម្មភាពឱ្យមានប្រសិទ្ធភាពសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍទៅមុខជានិច្ច។

ធនាគារ អេស ប៊ី អាយ លី ហួរ ជាធនាគារដែលមានភាពច្នៃប្រឌិត និងជាដៃគូដែលគួរឱ្យទុកចិត្ត សម្រាប់ភាពរីកចម្រើន​ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទដល់អតិថិជន ប្រកបដោយតម្លាភាពច្បាស់លាស់។ ការរៀបចំព្រឹត្តិការណ៍នេះនៅខេត្តសៀមរាប ក៏ចង់ឲ្យបុគ្គលិកទាំងអស់បានរំលឹកឡើងពីភាពស្ញប់ស្ញែង ចំពោះបេតិកភណ្ឌវប្បធម៌ ដែលបុព្វបុរសបាន កសាងឡើង និងក៏ជាការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកជំរុញវិស័យទេសចរណ៍នៅក្នុងសហគមន៍នេះផងដែរ។

តាមរយៈការរៀបចំសិក្ខាសាលានេះ គណៈគ្រប់គ្រងក៏បានរៀបចំឱ្យ មានសកម្មភាពផ្សេងៗ៖ កីឡាបាល់ទាត់ និងការដើរជាក្រុម ដើម្បីបង្កើនស្មារតីធ្វើការងារជាក្រុម បង្កើនកិច្ចសហការ លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បុគ្គលិកទាំងអស់ផងដែរ។

លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានគូសបញ្ជាក់ថា៖ “គោលបំណងសំខាន់នៃសិក្ខាសាលាគណៈគ្រប់គ្រងនេះ គឺដើម្បីចែករំលែកនូវសមិទ្ធផលនានាដែលធនាគារសម្រេចបានក្នុងឆ្នាំ ២០២៤ និងលើកទិសដៅជាយុទ្ធសាស្ត្រធុរកិច្ច សម្រាប់ឆ្នាំ២០២៥ ធ្វើយ៉ាងណាឱ្យបុគ្គលិក និង​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានយល់ដឹងពីយុទ្ធ    សាស្ត្រថ្មីៗ ឈានទៅសម្រេចបាននូវលទ្ធផលល្អៗ ដោយមានភាពទទួលខុសត្រូវខ្ពស់។”

អំពី ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។

បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៤៩ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CDM) សរុបជាង៣០កន្លែង ដែលបានដាក់ដំណើរការនៅទីតាំងសក្តានុពលផ្សេងៗគ្នា។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CDM) សេវាផ្ទេរប្រាក់នៅក្នុងនិងក្រៅស្រុក តាមរយៈប្រព័ន្ធ Swift, Ripple, MoneyGram និងធនាគារចល័តឌីជីថលផងដែរ ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឱ្យកាន់​តែល្អប្រសើរឡើង និងទៅតាមតម្រូវការរបស់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោក ណាង គីណាល់ នាយក នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង ទូរសព្ទ៖០៨១ ៧៧៧ ៤២៨ ឬ សារអេឡិចត្រូនិច: [email protected]