លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃថ្ងៃចម្រើនជន្មាយុគម្រប់ ៤៤ឆ្នាំឈានចូល ៤៥ឆ្នាំរបស់ លោកជំទាវបណ្ឌិត នាថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរជ័យសិរីមង្គល បវរមហាប្រសើរបំផុតជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់។ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុតជូនចំពោះ លោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុការងារមនុស្សធម៌ សុខាភិបាល និងសង្គមកិច្ច ព្រមទាំងស្ត្រីដ៏ឆ្នើមពោរពេញដោយគុណធម៌ ហើយតែងតែចូលរួមលើកទឹកចិត្ត និងគាំទ្រ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបន្តថែរក្សា និងការពារសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពសង្គម ការលើកកម្ពស់គុណតម្លៃស្ត្រីនៅក្នុងសង្គម និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រុះនូវសព្ទសាធុការពរជូន លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំង បុត្រា បុត្រី ជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។