ឧកញ៉ា តែ តាំងប៉ ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ទី៣/គ” នៅព្រឹកថ្ងៃទី២២ ខែមករានេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ទី៣/គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អនុសហប្រធានក្រុមការងារ “ទី៣/គ” ផ្នែកឯកជន, តំណាងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថាន, តំណាងសមាគមស្បែកជើងកម្ពុជា, តំណាងសហគ្រាសធុនតូច និងមធ្យមឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ទី៣/គ” ផ្នែកឯកជនជាច្រើនទៀតផងដែរ។

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលខាងមុខនេះ។ កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាលើកដំបូងនៃដើមឆ្នាំ២០២៥ នេះ។

ជាលទ្ធផល កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖ ការចុះបញ្ជីផលិតផលជាលក្ខណៈអន្តរក្រសួងរបស់សហគ្រាសធុនតូច និងមធ្យម, ការទទួលបានកម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម, ការកសាងម៉ាក់យីហ៊ោក្នុងស្រុក, គោលនយោបាយដើមទុន សម្រាប់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕