សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍នេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវព្រឹត្តិការណ៍ព័ត៌មានជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តអ្នកអានប្រចាំសប្តាហ៍ រួមមានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. លោកអ្នកឧកញ៉ា២រូប ចូលរួមកាត់ខ្សែរបូ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងពិព័រណ៍ផលិតផលកម្ពុជា-ចិន

២. តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង សម្រេចបានការនាំចេញ ជាប់កំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន ក្នុងឆ្នាំ២០២៤

៣. អ្នកឧកញ៉ា សៀ ឬទ្ធី៖ ឆ្នាំ២០២៥ កម្ពុជានឹងកាន់តែមានកំណើននៃការសាងសង់រោងចក្រ និងឃ្លាំង ក្រោយចិន និងសហរដ្ឋអាមេរិចមានទំនាស់ពាណិជ្ជកម្ម

៤. សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា និងអ្នកជំនួញអនឡាញ ដែលបានជួយទិញស្រូវពីកសិករ

៥. អ្នកឧកញ៉ា សៀ ឬទ្ធី ប្រាប់ពីវឌ្ឍនភាពនៃការលក់អគារខុនដូ ក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម

៦. មហាជនកាន់តែស្ញប់ស្ញែងលើគ្រួសារឧកញ៉ា ព្រាប សុវត្ថិ ដែលមានភាពស្និតស្នាលជាមួយគ្នា ក្រោយឃើញវីដេអូមុនី្ននាគ លត់ជង្គង់គោរពបងប្រុស

៧. ក្រុមបាល់ទាត់ ខ្មែរ យូណាយ ធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ឈ្នះពានរង្វាន់ពាក់កណ្តាលអាជីព វិមានសំណាង លីគ ឆ្នាំ២០២៤

៨. អ្នកឧកញ៉ា សុខ គង់ និងអភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភអ្នកស្លាប់ក្នុងហេតុការណ៍ប្រជ្រៀតយកអាំងប៉ាវម្នាក់ ១៥លានរៀល និងអ្នករបួសម្នាក់ ៤លានរៀល

៩. ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បង្ហើបពីយុទ្ធសាស្ត្រដឹកនាំអ្នកក្រោមឱវាទ ឱ្យទទួលបានលទ្ធផលអស្ចារ្យ

១០. ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជឿថាវិស័យដីធ្លីនៅកម្ពុជា នឹងស្ទុះឡើងវិញនៅឆ្នាំ២០២៥ ដោយសារកត្តាធំៗ៤