អ្នកឧកញ៉ា ឧកញ៉ាៗ ណាត់ជួបគ្នាជូនអាំងប៉ាវគ្នាទៅវិញទៅមក ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង បូរិន អគ្គនាយកបុរី ហេង បូរិន គ្រុប បានណាត់ជួបឧកញ៉ាៗ និងម្ចាស់អាជីវកម្មមួយចំនួន ដើម្បីជូនពរ និងជូនអាំងប៉ាវគ្នាទៅវិញទៅមក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងឈានមកដល់នៅថ្ងៃស្អែកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ហេង បូរិន បានជួបជូនពរ លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ, ឧកញ៉ា លឹម លាង អ្នកវិនិយោគិនចាស់វស្សាលើវិស័យអចលនទ្រព្យនៅកម្ពុជា និងអតីតឧកញ៉ា ដួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development។

អ្នកឧកញ៉ា ហេង បូរិន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃចន្ទនេះយ៉ាងដូច្នេះថា៖ “ពួកយើងឆ្លៀតជួប មានរបស់បន្តិចបន្តួចជូនគ្នា និងជូនពរគ្នាទៅវិញទៅមកមុនចូលឆ្នាំចិន។ ទោះជាខ្ញុំមិនបានកាត់ចិន តែជាទឹកចិត្តនៃការរាប់អានរវាងគ្នានិងគ្នា (ពួកគាត់សុទ្ធតែកាត់ចិនអត់តែខ្ញុំ) អរគុណឧកញ៉ាទាំងពីរ និងលោក ដួង ឆាយ”។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥នេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា។ តាម​ជំនឿ​របស់​ជនជាតិ​ចិន ការជូនអាំងប៉ាវ (ស្រោមសំបុត្រ​ពណ៌​ក្រហម​) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺបង្កប់​អត្ថន័យ​ដូចជា ចម្រុងចម្រើន​ រកស៊ី​មានបាន​ សប្បាយ​ រៀនសូត្រ​ពូកែ​ សុភមង្គល​ រុងរឿង​ និងមានលាភសក្ការៈផងដែរ​៕