ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់បក់បោកខ្លាំង និងរលកសមុទ្រ ចាប់ពីថ្ងៃទី ២៣ ដល់ ២៩ ខែធ្នូ ២០២០ ខណៈស្ថានភាពបែបនេះដោយសារកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងប្រទេសកម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងឥសាន្តមធ្យម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅព្រឹកនេះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ បាននាំយក ម៉ុង ភួយ កន្ទេល ខ្នើយ ដល់បុគ្គលិក។
លោកឧកញ៉ាបានថ្លែងតាមទំព័រហ្វេសបុកថា អាកាសធាតុត្រជាក់ ដើម្បីអោយបុគ្គលិកកក់ក្តៅមានតែចែកមុងនឹងភួយកន្ទេលខ្នើយ ជូនបុណ្យបងប្អូនជនរួមជាតិទាំងអស់គ្នាផង ដើម្បីផ្ដល់ភាពកក់ក្តៅដល់គាត់បន្ថែម។