អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ចូលជួបគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ដល់ភូមិគ្រឹះសម្តេច ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន រួមទាំងក្រុមគ្រួសារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចូលជួបសម្តែងការគួរសម និងគោរពជូនពរចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅភូមិគ្រឹះរបស់សម្តេចផ្ទាល់ នៅឯក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងជំនួបនេះរួមមាន អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងកូនប្រុសស្រីរបស់អ្នកឧកញ៉ាទាំងអស់ រួមទាំងកូនប្រុសច្បង ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ។

ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីចិនមិនមែនចេញមកពីទំនៀមទម្លាប់ប្រពៃណីខ្មែរក៏ដោយ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ប្រជាជនខ្មែរជាប់សែស្រទ្បាយចិន ពិធីបុណ្យនេះមានអត្ថន័យលើសពីប្រពៃណីទៅទៀត។ បុណ្យចូលឆ្នាំចិនត្រូវបានបញ្ចូលទៅដោយទំនៀមទម្លាប់ជាច្រើនរបស់ជនជាតិចិន ជាការបង្រួបបម្រួបនៃវប្បធម៌ខ្មែរ ជាពេលវេលាដែលត្រូវលើកតម្កើងប្រវត្តិសាស្ត្រ និងពង្រឹងចំណងទាក់ទង និងការគាំទ្រគ្នាទៅវិញទៅមក។ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន សហគមន៍ខ្មែរ-ចិនបន្តច្របាច់បញ្ចូលគ្នានូវវប្បធម៌ទាំងពីរ ដោយបង្ហាញឱ្យឃើញនូវប្រវត្តិសាស្ត្រដ៏ផូរផង់ និងបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរួមគ្នារបស់យើង។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥នេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា។ តាមជំនឿរបស់ជនជាតិចិន ការជូនកាដូ ជូនអាំងប៉ាវ (ស្រោមសំបុត្រពណ៌ក្រហម) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺបង្កប់អត្ថន័យដូចជា ចម្រុងចម្រើន រកស៊ីមានបាន សប្បាយ សុភមង្គល រុងរឿង និងមានលាភសក្ការៈផងដែរ៕