ឧកញ៉ា ហេង ឡុង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា នៅវត្តព្រះវិហារគុហ៍

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង ឡុង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំជើងភ្នំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ និងលោកជំទាវ ចន ច័ន្ទលក្ខិណា កាលពីព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា ពុទ្ធាភិសេក និងសមិទ្ធផលនានាក្នុងវត្តព្រះវិហារគុហ៍ ស្ថិតនៅភូមិរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះដែរ លោកឧកញ៉ា ហេង ឡុង បាននាំយកបច្ច័យចូលបុណ្យចំនួន ១០លានរៀល, ឯកឧត្តម ឯម វិចិត្រ ចូលបុណ្យ ១៥ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំ ២០ម៉ឺនរៀល, រដ្ឋបាលសាលាស្រុក ៥៥ម៉ឺនរៀល សរុបថវិកាចូលបុណ្យ ១០លាន៩០ម៉ឺនរៀល និងសារ៉ុង២០០សារ៉ុង។

បន្ថែមលើនេះ លោកឧកញ៉ា បានជូនរដ្ឋបាលស្រុកក្នុងការរៀបចំកម្មវិធីចំនួន ៥០ម៉ឺនរៀល, ជូនកងកម្លាំង ២០ម៉ឺនរៀល, ជូនគ្រូពេទ្យ ៦ម៉ឺនរៀល, ជូនលោកគ្រូ អ្នកគ្រូ ១២ម៉ឺនរៀល, ជូនសិស្សានុសិស្សក្នុង១នាក់ ទទួលបានសៀវភៅ១ក្បាល, ប៊ិក១ដើម និងថវិកា ៥ពាន់រៀល សរុបថវិកា ៦០ម៉ឺនរៀល, តាជី យាយជី ក្នុង១នាក់ ក្រណាត់ ស ១ដុំ និងថវិកា១ម៉ឺនរៀល សរុប ៣០ម៉ឺនរៀល។ បច្ច័យរាប់បាត្រ ៨០ម៉ឺនរៀល ចំណាយដំណើរការកម្មវិធី ៥លាន៨ម៉ឺនរៀល សរុប៧លាន១២ម៉ឺនរៀល ដែលសរុបចំណាយរួមប្រមាណ ១៨,០២០,០០០រៀល៕