ជីប ម៉ុង ជាក្រុមហ៊ុនវិនិយោគដោយជនជាតិខ្មែរ ១០០ភាគរយ ដែលមានឥទ្ធិលពលដ៏ខ្លាំងខ្លាមួយនៅកម្ពុជា ខណៈក្រុមហ៊ុនមួយនេះស្ទើតែក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលហើយ។
ធនធានមនុស្សដឹកនាំក្រុមហ៊ុន ជីប ម៉ុង សុទ្ធតែកើតចេញមកពីចង្កោមគ្រួសារ អ្នកឧកញ៉ា ភាព ហៀក ដែលជាអ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវជាមាតា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំងមានជំនួយការផ្ទាល់ពិសេស ដូចជា កូនប្រុស កូនស្រី សុទ្ធតែខ្លាំងៗល្បីឈ្មោះរបស់អ្នកឧកញ៉ា គឺទី១ អ្នកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ជីប ម៉ុង លោកជំទាវ តែ សុវណ្ណី អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង ឧកញ៉ា លាង ហេនរី អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង លែន, លោកឧកញ៉ា លាង ពៅ (ភីធើ) អគ្គនាយក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកជំទាវ គីម ចាន់ណា អគ្គនាយិការងជាន់ខ្ពស់ ជីប ម៉ុង គ្រុង និង លោកស្រី លី សុខឆេង នាយិកាទីផ្សារ និងវិភាគក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។
ក្រុមហ៊ុនខ្មែរសុទ្ធសាធមួយនេះ មានឥទិ្ធពល កំពុងមានឈ្មោះបោះសំឡេងលើវិថីជំនួញ ដោយបានបង្កើតក្រុមហ៊ុនធំៗប្រមាណ១២ និងមានក្រុមហ៊ុន រោងចក្រ ជាបុត្រសម្ព័ន្ធជាច្រើនទៀត។ ហើយក្រុមហ៊ុននេះ មានដៃគូទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងពិភពលោក ដូចជា ទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ដែលគ្រងទ្រព្យសម្បត្តិប្រមាណ រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ខាងក្រោមនេះជាការវិនិយោគពហុជំនួញ ពហុវិស័យ របស់ក្រុមហ៊ុន ជីប ម៉ុង មានដូចជា៖
១.វិស័យសំណង់ និងអចលនទ្រព្យ
២.វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច
៣.វិស័យធនាគារ និង ហិរញ្ញវត្ថុ
៤.ផ្សារទំនើប
៥.ផលិតចំណីសត្វ
៦.សម្ភារៈសំណង់ផ្សេងៗ
៧.ស៊ីម៉ងត៍
៨.ក្បឿង
៩.ទុយោ
១០.ផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈ ជាច្រើនមុខ
១១និងក៏នាំចូលផលិតផលគ្រឿងសំណង់ គ្រឿងសម្រាប់តុបតែងលំនៅដ្ឋាន និងនាំចូលផលិតផលចំណីអាហារច្រើនទៀតផងដែរ។