ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឪពុករបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ជុំវិញ​ឧកញ៉ា

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងលោក ចុង សុវណ្ណនី ពីរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តាមសំណើរបស់សាមីខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ចុង សុវណ្ណនី ត្រូវបានគេដឹងថា ជាឪពុករបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានក្រសួងមហាផ្ទៃ ប្រកាសមោឃភាពលិខិតឆ្លងដែន និងត្រូវបានប៉ូលីសអន្តរជាតិនៅព្រំដែនប្រទេសរុស្ស៊ី ចាប់ឃាត់ខ្លួន កាលដើមខែមករា ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកកាត់ទោសនៅកម្ពុជា ដោយសារកំពុងជាប់ក្នុងដីកាតុលាការពីបទគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោសក្នុងប្រទេសកម្ពុជា៕