ចៅស្រីរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលសញ្ញាបត្របរិញ្ញាបត្រ ពីប្រទេសអូស្ត្រាលី

ជុំវិញ​ឧកញ៉ា

កញ្ញា ហ៊ុន ជាតិវរលក្ខណ៍ ចៅស្រីបង្កើតរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញ «ទំនាក់ទំនងអន្តរជាតិ និង នយោបាយ» ពីសាកលវិទ្យាល័យ Deakin University នៃប្រទេសអូស្ត្រាលី ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុវតី ហ៊ុន ជាតិវរលក្ខណ៍ ជាកូនស្រីរបស់ឯកឧត្តម ហ៊ុន គឹមជាតិ និងត្រូវជាចៅស្រីរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារអបអរសាទរ យុវតី ហ៊ុន ជាតិវរលក្ខណ៍ ជាមួយនឹងខ្លឹមសារថា៖ «អបអរសាទរចៅ។ ជាឈាមត្រកូលហ៊ុន ចាប់ពីពេលនេះទៅ ត្រូវតែមានបរិញ្ញាបត្រយ៉ាងតិច»។

កញ្ញា ហ៊ុន ជាតិវរលក្ខណ៍ គឺជាអតីតសិស្សនៅសាលាបញ្ញាសាស្ត្រអន្តរជាតិ ដោយបានបញ្ចប់ការសិក្សា កាលពីឆ្នាំ២០១៧។ បន្ទាប់មក យុវតីរូបនេះ មានឱកាសទៅបន្តសិក្សានៅសាកលវិទ្យាល័យ Deakin University ប្រទេសអូស្ត្រាលី ហើយទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ យ៉ាងណា កញ្ញាបានខិតខំជម្នះរហូតទទួលបានបញ្ចប់ថ្នាក់ជោគជ័យជាស្ថាពរ។

សូមជម្រាបថា សាកលវិទ្យាល័យ Deakin University ជាសាកលវិទ្យាល័យ ដែលបានជាប់ចំណាត់ថ្នាក់ ជាសាកលវិទ្យាល័យកំពូល ក្នុងចំណោមសាកលវិទ្យាល័យល្បីៗជាច្រើន នៅទូទាំងពិភពលោក ដែលមានទីតាំងនៅទីក្រុង Melbourne។ Deakin University បានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យល្អបំផុតលំដាប់ទី២ នៅប្រទេសអូស្ត្រាលី ប្រចាំឆ្នាំ២០២៤ ទៅលើផ្នែកអប់រំ និងការស្រាវជ្រាវ ដែលវាយតម្លៃដោយស្ថាប័ន Australian Financial Review (AFR)៕