លោកឧកញ៉ា លី យ៉ុងផាត់ នៅដើមទសវត្សឆ្នាំ៩០ លោកបានបង្កើតក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប ហើយក្នុងពេលជាង ៣០ឆ្នាំក្រុមហ៊ុនមួយនេះបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿងជាទីបំផុត។ ឧកញ៉ាញូស៍ សូមណែនាំលោកអ្នកអានមកស្គាល់អំពីជំនួញរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ថាតើមានក្រុមហ៊ុនអ្វីខ្លះ?
ឧកញ៉ាញូស៍ ដកស្រង់ និងផ្អែមតាមគេហទំព័រ lypgroup.com បានចុះផ្សាយ លោកឧកញ៉ា លី យ៉ុងផាត់ កើតនៅខេត្តកោះកុង នៅឆ្នាំ១៩៥៨។ ឧកញ៉ាមានឥទ្ធិពលនៅកម្ពុជារូបនេះ មានដុងខាងរកស៊ីតាំងពីក្មេងវ័យមកម្ល៉េះ និងបានក្លាយខ្លួនជាពាណិជ្ជករនៅក្នុងអំឡុងទសវត្សឆ្នាំ៨០។
ឆ្នាំ២០០០ រាជរដ្ឋាភិបាលតែងតាំង លោកឧកញ៉ា ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍន៍ខេត្តកោះកុង និងជាទីប្រឹក្សាសេដ្ឋកិច្ចពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្នាំ២០០៥ លោកឧកញ៉ា ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមចិនគ្រួសារត្រកូល លី។
នៅឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២០នេះ លោកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាកូតាមកពីគណបក្សប្រជាជនកម្ពុជា។
តស់មកស្គាល់ជំនួញរបស់មហាសេដ្ឋី លី យ៉ុងផាត់ មានក្រុមហ៊ុនអ្វីខ្លះ?
វិស័យសណ្ឋាគារ និងកម្សាន្ត
១.រមណីយដ្ឋានកោះកុង ជាសណ្ឋាគារផ្កាយ ៥ និងកាស៊ីណូ ស្ថិតនៅលើបន្ទាត់ព្រំដែនខ្មែរថៃ ក្បែរច្រកព្រំដែនអន្តរជាតិ ចាំយាម។
២.សណ្ឋាគារភ្នំពេញ លំដាប់ផ្កាយ៤ នៅកណ្ដាលរាជធានីភ្នំពេញ។
៣.សណ្ឋាគារ និងកាស៊ីណូ អូរស្មាច់ ខេត្តឧត្តរមានជ័យ ជាប់នឹងព្រំដែនថៃ។
៤.សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) នៅរាជធានីភ្នំពញ។
៥.ក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី ស្ថិតនៅក្បែរគ្នានឹងសណ្ឋាគារ ហ្គាឌិន ស៊ីធី។
៦.សួនសត្វ សាហ្វារី វើល ភ្នំពេញ រើយកមកពីខេត្តកោះកុង ដែលទើបនឹងបើកសម្ពោធឲ្យសាធារណជនចូលទស្សនានាពេលថ្មីនេះ។
វិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកភ្លើង
១.ក្រុមហ៊ុន Koh Kong Infrastructure & Utilities មានស្ពានកោះកុង និងសេវាផ្គត់ផ្គត់ទឹកភ្លើងនៅក្នុងទូទាំងខេត្តកោះកុង។
២.ក្រុមហ៊ុន O’ Smach Electricity and Water Supply ដែលផ្គត់ផ្គង់ទឹកភ្លើងនៅខេត្តឧត្តរមានជ័យ។
៣.ក្រុមហ៊ុន Cambodia Electricity Private (CEP) នៅរាជធានីភ្នំពេញ។
វិស័យកសិកម្ម និងដំណាំកសិឧស្សាហកម្ម
១.ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ដែលមានចម្ការអំពៅ និងរោងចក្រផលិតស្ករ តម្លៃរាប់សិបលានដុល្លារ នៅខេត្តកំពង់ស្ពឺ។
២.ក្រុមហ៊ុន ចម្ការកៅស៊ូជប់ នៅខេត្តត្បូងឃ្មុំ
នាំចូល និងចែកចាយ
១.ក្រុមហ៊ុន ហេរ៉ូ ឃីង ខូ.អិល.ធី.ឌី ដែលជាក្រុមហ៊ុន ចែកចាយផ្តាច់មុខនូវ ប្រេនល្បីៗជាច្រើន និងភេសជ្ជៈប៉ូវកម្លាំង Red Bull។
២.ក្រុមហ៊ុន Koh Kong Co., Ltd
៣.ក្រុមហ៊ុន O-Smach Co., Ltd
វិស័យអចលនទ្រព្យ
១.ទីក្រុងរណប ហ្គាឌិន ស៊ីធី
២.ទីក្រុងរណប ពោងពាយ ស៊ីធី
៣.តំបន់សេដ្ឋកិច្ចពិសេសកោះកុង
៤.តំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង។
ប្រព័ន្ធផ្សព្វផ្សាយ
នៅឆ្នាំ២០១៥ ស្ថានីយទូរទស្សន៍ PNN ដ៏ទំនើបមួយ ទុនវិនិយោគប្រមាណ ២០លានដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុងរណប ហ្គាឌិន ស៊ីធី ប្រមាណ ១០គីឡូម៉ែត្រ ពី រាជធានីភ្នំពេញ។
មជ្ឈមណ្ឌលចែកចាយផលិតផល
នៅឆ្នាំ២០១៧ ឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃគូរកស៊ីជាមួយមហាដ្ឋីលំដាប់កំពូលប្រចាំប្រទេសថៃ ក្នុងទំហំទឹកប្រាក់ ២លានដុល្លាររវាងក្រុមហ៊ុនថៃ Siam Makro និងក្រុមហ៊ុនកម្ពុជា LYP Group Company Limited។ ដោយវិនិយោគលើផ្សារដ៏ធំបំផុតមួយ ម៉ាក្រូ លក់ដុំ ដែលមាន២ជាន់ ទំហំ ១០ពាន់ម៉ែត្រការ៉េ នៅលើផ្ទៃដីទំហំ ៥ហិកតានៅបឹងពោងពាយ ខណ្ឌសែនសុខ ភាគពាយព្យរាជធានីភ្នំពេញ។